(កោះកុង)៖ មន្ទីរធម្មការនិងសាសនាខេត្តកោះកុង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យធម្មការនិងសាសនាខេត្តឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ និងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ ឆ្នាំ២០២៣។

ពិធីនេះធ្វើឡើងក្រោមព្រះអធិបតីភាពសម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជតំណាងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ លោក កែ សំអឿន រដ្ឋលេខាធិការ តំណាងលោកចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកស្រី ឈី វ៉ា អភិបាលរងទទួលបន្ទុកធម្មការនិងសាសនា លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនា រួមទាំងព្រះមេគណៈទាំងពីរគណៈ ព្រះរាជាគណៈ ព្រះគ្រូអនុគណក្រុង ស្រុក ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យគណៈកម្មការ លោក លោកប្រធានគណៈអីម៉ាំខេត្ត លោក លោកស្រី ប្រធានស្នាក់ការថ្វាយបង្គំ ប៉ាហៃសាសនាប្រមាណ២០០អង្គ/នាក់ ស្ថិតនៅសាលមហោស្រពខេត្តកោះកុង។

លោកស្រី ឈី វ៉ា បានថ្លែងថា ពិធីផ្សព្វផ្សាយសង្ឃប្រកាដអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ដែលបានប្រារព្ធឡើងនេះគឺប្រព្រឹត្តទៅប្រកបដោយមហាសាមគ្គីភាពដ៏ទូលំទូលាយ និងស្និទ្ធស្នាលបំផុត ស្របពេលដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចព្រះធម្មលិខិកបណ្ឌិត សៅរ៍ ចន្ទថុល ឧមានសង្ឃដិកាថា គ្រប់សាសនាទាំងអស់មិនថាជនជាតិណាឡើយយើង ត្រូវចេះរួមសាមគ្គីគ្នាស្រឡាញ់គ្នាដោយមិនប្រកាន់ពូជសាសន៍ឬសាសនាឡើយ មិនថាសាសនាព្រះពុទ្ធ ឬសាសនាអ៉ីមាំ ឥស្លាមសាសនិក សាសនាគ្រិស្ទបរិស័ទ ត្រូវរូបរួមគ្នាស្រឡាញ់សន្តិភាពមានសន្តិភាព ទើបយើងអាចមានការគោរពនៅព្រះពុទ្ធសាសនារៀងៗខ្លួន បើគ្មានសន្តិភាពទេអ្វីៗក៏គ្មានថ្ងៃនេះដែរ។ ដូច្នេះយើងត្រូវរក្សាសន្តិភាពឱ្យបានគង់វង្សដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានខិតខំស្វែងរកសន្តិភាព និងប្រើនៅនយោបាយឈ្នះឈ្នះដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសឲ្យប្រែក្លាយជាប្រទេសមានសន្តិភាព សុវត្ថិភាពសេរីភាព និងការអភិវឌ្ឍន៍មានភាពរីកចម្រើនលើគ្រប់វិស័យមិនថាវិស័យពុទ្ធសាសនាឡើយ៕