(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ដែលមកពីឃុំទាំង៦ ចំនួន១៤០នាក់។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ដោយមានការអញ្ជើញចូលរួមពីលោក ឃ្លោក នួយ និងលោក ជឹម ប៊ុនអាន អនុប្រធានក្រុមការងារចុះជួយស្រុក លោក ជូ បុត្រ ប្រធានគណៈកម្មាធិការគណបក្សស្រុកភ្នំស្រុក។
ក្នុងឱកាសនោះ លោក បោន ប៊ិន បានផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, លោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនចំពោះសមាជិកសមាជិកា គណបក្សដោយក្តីនឹក រលឹកផងដែរ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ដែលកន្លងមកបានខិតខំយ៉ាងសកម្ម ដើម្បីប្រជាជន និងគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង។
លោកបន្តថា ទោះបីលោកត្រូវបានផ្លាស់ប្តូរទៅជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតក៏ដោយ តែលោកនៅតែរួមសុខ រួមទុក្ខជាមួយគ្នាជារៀងរហូត ដោយមិនបោះបង់បងប្អូនប្រជាជនចោលឡើយ គឺយើងបន្តរួមគ្នាជាមួយគណបក្សប្រជាជន ដើម្បីប្រជាជន និងប្រទេសជាតិបន្តទៀតដោយគ្មានងាករេឡើយ៕