(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរនិងអន្តរជាតិជាង១ពាន់នាក់នឹងចូលរួមក្នុងពិធី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» ដែលប្រារព្ធឡើងនៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

ការប្រារព្ធពិធីឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ នារាត្រីនេះដែរ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ព្រមទាំងវត្តមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នផ្សេងទៀត។

លោក ឡុង កុសល បានឱ្យដឹងថា ក្រៅពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏នឹងមានភ្ញៀវទេសចរនិងអន្តរជាតិជាង១ពាន់នាក់ត្រៀមចូលរួមក្នុងពិធី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» ដែលប្រារព្ធឡើងនៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ នារាត្រីនេះដែរ៕