(តួកគី)៖ យោងតាមព័ត៌មាន Skynews ចេញផ្សាយបន្តបន្ទាប់បានឲ្យដឹងថា មានហេតុការណ៍រថយន្តបំផ្ទុះគ្រាប់បែកនៅទីស្នាក់ការប៉ូលិស ក្នុងទីក្រុង Cizre ភាគខាងត្បូង ប្រទេសតួកគី បណ្តាលឲ្យអ្នកស្លាប់កើនឡើងដល់១១នាក់ និងរបួស៧៨នាក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦។
ទូរទស្សន៍រដ្ឋ តួកគី NTV បានចេញផ្សាយតាមសម្តីមន្ត្រីរដ្ឋាភិបាលដោយ ដាក់ការចោទប្រកាន់ទៅលើ ក្រុមសកម្មប្រយុទ្ធរបស់គណបក្សពលករឃើដ PKK ដែលបានរុកគួនរដ្ឋាភិបាលតួកគីរយៈពេល ៣ទសវត្សរ៍ មកហើយ។ ការវាយប្រហារនេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងតួកគី ក្នុងពិធីរៀបការមួយ ដែលបានសម្លាប់មនុស្ស៥៣នាក់ និង២០០នាក់របួស៕