(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតក្នុងឱកាសអបអរសាទរពិធីបើក «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទទួលបានក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបង្ហាញក្ដីសោមនស្សរីករាយជាអនេកក្នុងការចូលរួមអបអរសាទរ ការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមស្វាគមន៍យ៉ាងកក់ក្តៅផងដែរចំពោះដំណើរទស្សនកិច្ចរបស់ លោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្តី ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ ព្រមទាំងភ្ញៀវទេសចរចិនទាំងអស់ មកកាន់ដែនដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតឱកាសនេះ សម្ដេចសូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់មិត្តចិននាឆ្នាំ២០២៣កន្លងមក ក្រោមកិច្ចប្រឹងប្រែងប្រកបដោយការគិតគូរវែងឆ្ងាយ និងមិនចេះនឿយហត់របស់ លោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានធ្វើឲ្យមានទំនុកចិត្តពេញទំហឹងពីប្រជាជនចិន ក្នុងដំណើរការជំរុញប្រទេសចិនឲ្យ បោះជំហានទៅមុខរយៈពេលដ៏យូរអង្វែងទៅអនាគត ជាពិសេសកសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គម និយមទំនើបដែលមានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយវិបុលភាព រឹងមាំ មានវប្បធម៌ឈានមុខ មាន ភាពសុខដុម និងបវររុងរឿង។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖