(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលការងារក្នុងឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយកស្តីទី លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីនៃអគ្គនាយកដ្ឋាន។

កិច្ចប្រជុំនេះ បានធ្វើឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យលទ្ធផលការងារ ដែលអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់សម្រេចបានក្នុងឆ្នាំ២០២៣ កន្លងទៅ ព្រមទាំងបញ្ហាប្រឈមផ្សេងៗដែលកើតមាន និងលើកទិសដៅបន្តការងារឆ្នាំ២០២៤ សំដៅបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងផងដែរ៕