(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីសម្រេចឃាត់ខ្លួន។

ពាក់ព័ន្ធនឹងករណី លោក​ ខេង យ័ន នេះ ACU បានកសាងសំណុំរឿងស្នើសុំព្រះរាជអាជ្ញាពិនិត្យ និងចោទប្រកាន់អំពីការរំលោភអំណាច និងសម្អាតប្រាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធ។

សូមបញ្ជាក់ថា លោក ខេង យ័ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕