(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចំអកឱ្យលោក អេង ឆៃអ៊ាង ថា បើក្លាហាន មិនខ្លាចច្បាប់ ហេតុអ្វីរត់លឿនម្ល៉េះកាល២០១៧ ទាំងខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។

ការចំអករបស់សម្តេចតេជោ គឺតបទៅនឹងសំណេររបស់លោក អេង ឆៃអ៊ាង ដែលបានផ្តាំផ្ញើទៅក្រុមបក្សប្រឆាំងនៅកម្ពុជាកុំឱ្យខ្លាចក្រសួងមហាផ្ទៃ។ មេដឹកនាំក្រុមប្រឆាំងជ្រុលនិយមសម្ងំនៅអាមេរិករូបនេះ បានសរសេរថា បើខ្លាចក្រសួងមហាផ្ទៃគួរលាឈប់ពីនយោបាយ។

តបសារនេះសម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះ «តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្សភ្លេចខ្លួននិងជាន់កែងខ្លួនឯង។ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថាកុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ ចុះបើក្លាហានបែបហ្នឹងម៉េចរត់ចោលស្រុកកាលពីឆ្នាំ២០១៧នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះនិងមកក្លាហានអីនៅពេលនេះ?»