(ភ្នំពេញ)៖ គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែង១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ គឺជាគម្រោងដ៏ធំមួយ ដែលរាជរដ្ឋាភិបាលទាំងអាណត្តិមុន និងអាណត្តិទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង សំដៅពង្រីកលទ្ធភាពសម្រាប់ការដឹកជញ្ជូន ជាពិេសសការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់សមុទ្រ។

តើកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីធ្វើឱ្យគម្រោងនេះលេចចេញជារូបរាងជាក់ស្តែង ហើយនៅពេលដែលព្រែកជីកដ៏ធំនេះលេចជារូបរាង តើកម្ពុជានឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សេដ្ឋកិច្ច និងនយោបាយ? ហើយហេតុអ្វីបានជាព្រែកជីកនេះ ក្លាយជារឿងព្រួយបារម្ភរបស់វៀតណាម?

នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាអំពី អត្ថប្រយោជន៍ដ៏អស្ចារ្យ នៃគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់សេដ្ឋកិច្ច និងនយោបាយកម្ពុជា ដោយកិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាតែម្តង។

ដើម្បីជ្រាបកាន់តែច្បាស់ សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ៕