(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំអំណោយដ៏ថ្ងៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចាស់ជរា ដែលមានជីវភាពក្រីក្រលំបាក ចំនួន១០គ្រួសារ នៅភូមិឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ញើជូនប្រជាពលរដ្ឋដែលមានវត្តមាននៅទូនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកឆែបផងដែរ។
លោកឧត្តមសេនីយ៍ទោ បានជម្រាបជូនប្រជាពលរដ្ឋពីការរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញគណបក្សប្រជាជនកម្ពុជា។ លោកអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសចូលរួមគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីភាពសុខសាន្តភូមិ ឃុំ របស់យើង។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំយកមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ ០១បេ ស្មេី៣០គីឡូក្រាម មី ០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ នឹងថវិកាចំនួន៣០,០០០រៀលផងដែ៕