(ភ្នំពេញ)៖ សមាគមក្រុមការងារ ១០០រាត្រី បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលថ្លែងសារប្រកាស

«បោសសម្អាតក្រុមប្រឆាំងជ្រុលនិយមចេញពីកម្ពុជា» នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

សមាគមក្រុមការងារ ១០០រាត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្ត ប្រឌិតព័ត៌មានក្លែងក្លាយពាក់ព័ន្ធសុខភាពរបស់សម្តេច»

ស្របជាមួយគ្នានេះ សមាគមក្រុមការងារ ១០០ រាត្រី បានបង្ហាញឆន្ទៈក្នុងការបន្តចូលរួមជួយលុបបំបាត់ក្រុមប្រឆាំងជ្រុលនិយម ដែលនាំឱ្យជាតិបែកបាក់ និងបន្តចូលរួមថែរក្សាស្ថិរភាព សន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងបន្តទិសដៅកែ ប្រែប្រទេសកម្ពុជា ជាប្រទេសអ្នកមានកម្រិតមធ្យមក្នុងឆ្នាំ២០៥០ នាពេលខាងមុខប្រកបដោយចីរភាព៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖