(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអនុញ្ញាត និងជួបសម្តែងការគួរសម ពីសំណាក់បុគ្គលិកអង្គការមូលនិធិកុមារពិការ ឪពុកម្តាយ និងព្រមទាំងកុមារដែលមានពិការភាពសរុបចំនួន ២៨នាក់។

ជំនួបនេះ ត្រូវបានធ្វើឡើងនៅសាលសន្និសីទ សូវ សុកហួង ជាន់ទី១៣ អគារ គួច លៀងហួរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។

ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រកាសផ្តល់ជំនួយគាំទ្រជាថវិកាចំនួន ១០ ០០០ ដុល្លារអាមេរិកក្នុង១ឆ្នាំដល់អង្គការមូលនិធិកុមារពិការ ព្រមទាំងជូននូវសៀវភៅដែលជាកម្រងស្នាដៃនិពន្ធផ្ទាល់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចំនួន ១២៦ ក្បាលជាអនុស្សាវរីយ៍៕