(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំ បានជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជន ពីការបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៥។
ជំនាញទាំង៥នេះរួមមាន៖
ទី៖១ គរុកោសល្យ និងវិធីសាស្រ្តបង្រៀន
ទី២៖ ឯកទេសវិជ្ជាជីវៈនាយកសាលា
ទី៣៖ ការអប់រំស្ទែម និងពិសោធន៍វិទ្យាសាស្ត្រ
ទី៤៖ ការគ្រប់គ្រងបណ្ណាល័យមធ្យមសិក្សា
និងទី៥៖ ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ
សម្គាល់ ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។
សម្រាប់បុគ្គលិកអប់រំដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋនឹងទទួលបានក្រេឌីត សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD)។
*កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
*កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
#NIECAMBODIA
ព័ត៌មានលម្អិត សូមស្កេន QR Code ឬចុចចូលលីងខាងក្រោម: https://drive.google.com/drive/folders/1ajBa6zSJZMuCJTZEFKQXDEyScIPUY2VO?usp=sharing៕