(ភ្នំពេញ)៖ លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត ដើម្បីមានចំណាត់ការឱ្យទាន់ពេលវេលា និងរកដំណោះស្រាយជាមួយក្រុមហ៊ុនបច្ចេកវិទ្យា អំពីបញ្ហាមាតិកានៅលើបណ្តាញសង្គម ដែលធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ សីលធម៌សង្គម និងកិត្តិយសស្រ្តីនិងកុមារ តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការចូលរួមពីមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ៕