(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Kate Rebholz អនុប្រធានស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ជំនួបនេះធ្វេីឡេីងក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល រវាងកម្ពុជា និងសហរដ្ឋអាមេរិក និងអាស៊ាន-សហរដ្ឋអាមេរិក ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕