(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៦៧នាក់។
* ករណីដឹកជញ្ជូន រក្សាទុក៨ករណី ឃាត់ខ្លួន៤នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន៣៨នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២១៣ករណី ឃាត់ខ្លួន៥៣៧នាក់ (ស្រី៣៨នាក់)៕