(ភ្នំពេញ)៖ ជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ដែលរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ Tripadvisor ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។

គេហទំព័រលំដាប់ពិភពលោកដដែលនេះ បានបង្ហាញទៀតថា រាជធានីភ្នំពេញ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ ដែលជាចំណាត់ថ្នាក់មួយដ៏ល្អ ក្នុងចំណោមទីក្រុង ឬរាជធានីភ្នំពេញ ដែលត្រូវបានជ្រើសរើសចំនួន២៥ នៃតារាងគោលដៅទេសចរណ៍ដែលពេញនិយមនៅលើពិភពលោក។ សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈបណ្ដាញសង្គម Telegram ផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ក៏បានបង្ហាញនូវសារចូលរួមអបអរសាទរ នៃការជាប់ចំណាត់ថ្នាក់របស់រាជធានីភ្នំពេញនេះផងដែរ៕