(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញប្រគល់ម៉ាស៊ីនថតចម្លងចំនួន៦គ្រឿង ជូនដល់៦អង្គភាព ចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការងាររដ្ឋបាល។

ម៉ាស៊ីនថតចម្លងចំនួន៦គ្រឿង បានទទួលការឧបត្ថម្ភពីសប្បុរសជន៕