(ហុងគ្រី)៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធាននៃគណៈកម្មការចម្រុះសម្រាប់ភាគីកម្ពុជា នាថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី «Joint Committee on Economic Cooperation» ជាមួយសហប្រធានសម្រាប់ភាគីហុងគ្រី លោក Tristan AZBEJ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីតាមដានវឌ្ឍនភាពការងារ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗមានដូចជា៖ វិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន, វិស័យកសិកម្ម, កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ, វិស័យអប់រំ យុវជន និងកីឡា, វិស័យវប្បធម៌ និងវិស័យអាកាសចរស៊ីវិល៕