(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៦ករណី ឃាត់ខ្លួន៣៤នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន១១នាក់
* ⁠ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៩៥ករណី ឃាត់ខ្លួន៤៧០នាក់ (ស្រី២៩នាក់)៕