(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោកធ្លក រួមជាមួយព្រះគ្រូអនុគណស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី និងមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ តំណាងព្រះចៅអធិការវត្តភ្នំដា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយ គ្រួសារជួបការលំបាកចំនួន២គ្រួសារនៅក្នុងភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី។

អ្នកជួបការលំបាកទាំងពីរគ្រួសារ រួមមាន លោកយាយ សុខ អ៊ូស អាយុ៧៣ឆ្នាំ និងលោកយាយ សុខ អ៊ុន អាយុ៧១ឆ្នាំ។ ក្នុងការចុះសាកសួរសុខទុក្ខនោះដែរលោក ឈឹម ធី រួមជាមួយព្រះគ្រូអនុគណស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងតំណាងព្រះចៅអធិការវត្តភ្នំដា បានផ្តល់អំណោយ រួមមាន អង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៉ីអ៉ីវ និងថវិកា ៧២០ ០០០រៀល។

នៅរសៀលថ្ងៃដដែល លោក ឈឹម ធី រួមជាមួយលោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី និងសហការី ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ស្រុកអង្គរបូរី បានអញ្ជើញចុះសាកសួរសុខទុក្ខលោក យិន តារា​ ជាមន្ត្រីនគរបាលចូលនិវត្តន៍ រស់នៅភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី​ ខេត្តតាកែវ។ ក្នុងនោះដែរ លោកអភិបាលរងស្រុក រួមនិងលោកអធិការនគរបាលស្រុកក៏បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងនាំយកនូវសម្ភារ និងថវិកាជូនដល់លោក យិន តារា រួមមាន អង្ករ៣០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធវីតាល់២កេស ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ ២យួរ និងថវិកាចំនួន ៣៥០ ០០០រៀល។

ក្នុងឱកាសនោះ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោកធ្លក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកនរណាម្នាក់ចោល ឲ្យឯកានោះទេ៕