(បន្ទាយមានជ័យ)៖ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្ត។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យមានវត្តចំនួន២៥៥វត្ត ក្នុងនោះ ព្រះសង្ឃសរុបទាំង២ គណៈចំនួន ៤២៤៣អង្គ ក្នុងនោះ វត្តអ្នកមហានិកាយមានចំនួន ២៤៣វត្ត ព្រះសង្ឃចំនួន៤,១២២អង្គ ភិក្ខុមានចំនួន ១,២៤២អង្គ និងសាមណេរមានចំនួន ២,៨៨០អង្គ ក្នុងនោះវត្ត គណៈធម្មយុត្តិកនិកាយមានចំនួន១២វត្ត មានព្រះសង្ឃសរុបចំនួន១២១អង្គ ភិក្ខុចំនួន៣៤អង្គ និងសាមណេរចំនួន៨៧អង្គ។

មន្ទីរធម្មការ និងសាសនាខេត្ត បានបន្តសហការដោះស្រាយអធិករណ៍ ជាមួយព្រះមន្ត្រីសង្ឃ និងគណៈដឹកនាំ ពាហិរសាសនា ដែលកើតមានឡើង ក្នុងជួរសាសនានានា ឲ្យបានទាន់ពេលវេលា ពង្រឹងនូវការគ្រប់គ្រង និងបន្តជំរុញការចុះបញ្ជីព្រះវិហារ ស្នាក់ការថ្វាយបង្គុំស៊ូរ៉ាវរបស់ ពាហិរសាសនា តែពុំទាន់មានច្បាប់ និងនាំឲ្យមានកិច្ចសហការល្អរវាងអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពជំនាញ។

លោក បៀវ ថាន បានបន្តថា វិស័យការងារធម្មការ និងសាសនា មិនត្រឹមតែធ្វើជាការគ្រប់គ្រង ទៅលើវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តតែប៉ុណ្ណោះទេ មន្ទីរក៏បានគ្រប់គ្រងទៅលើការងារអភិរក្សសាសនា មានពុទ្ធសាសនា អ៊ិស្លាមសាសនា និងពុទ្ធសាសនាមហាយាន ការងារអនុវត្តបន្តមន្ទីរធម្មការ និងសាសនាខេត្ត បន្តយកចិត្តទុកដាក់អនុវត្តការងារជាអាទិភាពរបស់ក្រសួង និងរដ្ឋបាលខេត្ត នឹងចូលរួមសកម្មភាពផ្សេងៗ ជាមួយបណ្ដាអង្គភាព ស្ថាប័ននានា ដោយស្មារតីទទួលខុសត្រូវខ្ពស់ពង្រឹងគុណភាពការសិក្សារបស់ វ៉ាក់សាំងទាំងពុទ្ធិកបឋមសិក្សា និងពុទ្ធិកវិទ្យាល័យជាបន្តទៀត ។

លោក យឹម សំណាង បានថ្លែងកោតសរសើរ ដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ លើការងារវិស័យសាសនា អាចធ្វើឲ្យមានការរីកចម្រើនសុខដុមរមនារវាងគ្នា និងគ្នា ស្នាមផ្សេងៗ ដែលមានព្រះពុទ្ធសាសនាអ៊ិស្លាមសាសនាពីសាសនា និងសាសនាមហាយាន។

លោកអភិបាលរងខេត្ត បានបន្តថា ការងារសាសនាមានសារសំខាន់ខ្លាំងណាស់ លើបញ្ហាប្រពៃណីទំនៀមទម្លាប់ បញ្ហាវប្បធម៌ជាតិ បញ្ហាសាសនា ក៏យ៉ាងណាគ្រប់គ្រងថែរក្សាប្រពៃណីវប្បធម៌ខ្មែរយើង ឲ្យបានគង់វង្សយូរអង្វែង ទុករួមគ្រប់គ្រង ទប់ស្កាត់រាល់ការរៃអង្គាសខុសច្បាប់ធ្វើឲ្យបាត់បង់នូវ សីលធម៌ព្រះពុទ្ធសាសនាដែលយើង ព្រោះថា នៅលើសកលលោកយើងនេះ បានចាត់ទុកព្រះពុទ្ធសាសនា គឺជាសាសនានៃសុខសន្តិភាព។

លោកអភិបាលរងខេត្ត បានធ្វើការណែនាំជំរុញការងារ ចុះបញ្ជីដីវត្តជាលក្ខណៈប្រព័ន្ធ ដាច់ដោយដុំដើម្បីធ្វើប្លង់កម្មសិទ្ធិ បន្តផ្សព្វផ្សាយអប់រំ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ដើម្បីបញ្ជ្រាបការអប់រំសីលធម៌ ដល់ស្រទាប់មហាជនយុវជន ទប់ស្កាត់អំពើហិង្សា ក្មេងទំនើងការសេពគ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ៕