(ព្រៃវែង)៖ ផ្ទះធ្វើអំពីឈើប្រកក្បឿង ត្រូវភ្លើងឆាបឆេះគ្មានសល់ និងខូចខាតទ្រព្យសម្បត្តិអស់ជិត ៤០លានរៀល កាលពីវេលាម៉ោង ១៧៖២៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងអង្គាស់ដី ឃុំព្រៃព្នៅ ស្រុកពាំរាំង ខេត្តព្រៃវែង។

យោងតាមរបាយការណ៍អនុសាខាកាកបាទក្រហមស្រុកពារាំង បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះ ផ្ទះឈ្មោះ សារ៉ន ស្រ៊ឺ (ប្តីប្រពន្ធ) ស្ថិតនៅភូមិអង្គាស់ដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង មានករណីផ្ទះធ្វើអំពីឈើប្រកក្បឿង ឆេះខូចខាតទាំងស្រុង ដែលទំហំបណ្តោយ៨ ទទឹង៧។

សម្ភារខូចខាតរួមមាន៖ ផ្ទះប្រក់ក្បឿងចំនួន២ខ្នង ម៉ាស៊ីនកិនស្រូវ ថវិកាចំនួន១លានរៀល ផ្លាទីនចំនួន៥ជី សាំងចំនួន១កាន ប្រេងម៉ាស៊ូតចំនួន៨កាន សំបុត្រកំណើត សៀវភៅគ្រួសារ ប្លង់ដី សរុបថវិកាប្រហែល ៣៩,០០០,០០០រៀល។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង ហើយបន្ទាប់ពីបានទទួលព័ត៌មាននេះ សមត្ថកិច្ចនគរបាល បានធ្វើអន្តរាគមន៍ ពន្លត់មិនឲ្យឆាបឆេះបន្តទៀតនោះទេ៕