(ភ្នំពេញ)៖ នៅម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងពន្យល់ពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយដែលនឹងអនុញ្ញាតឲ្យមានក្នុងការលើកកម្ពស់ និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា ដើម្បីឆ្លើយតបរួមគ្នាទៅនឹងបញ្ហាប្រឈមសាកលនានា។ ក្រោយបទបង្ហាញ លោកឯកអគ្គរដ្ឋទូតនឹងឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖