(បន្ទាយមានជ័យ)៖ បន្ទាប់ពីបានចុះត្រួតពិនិត្យមើលអ្នកទោសនៅពន្ធនាគារ ខេត្តបន្ទាយមានជ័យរួចមក, តំណាងអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ និងមន្រ្តីក្រោមឱវាទ លោក សុក កែវបណ្ឌិត ព្រះរាជអជ្ញារង និងលោកក្រឡាបញ្ជីពីររូប បានផ្តល់អំណោយមួយចំនួនដល់អ្នកទោស ស្ថិតនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។
លោក មាស ច័ន្ទពិសិដ្ឋ បានបរិច្ចាកនូវធនធានប្រាក់កាក់ផ្ទាល់ខ្លួន ទិញនំចំណី ទឹកដោះគោមួយចំនួន ដើម្បីប្រគល់ជូនលោកប្រធានពន្ធនាគារ សម្រាប់ធ្វើការ ផ្តល់ជូនអ្នកជាប់ឃុំទាំងអស់។ ក្នុងនោះបានឧបត្ថម្ភប្រាក់សរុបទាំង១លាន៥៩ម៉ឺនរៀល និងនំចំណីមួយចំនួន។ អ្នកជាប់ឃុំឃាំង សូមអរគុណជូន ចំពោះលោកព្រះរាជអាជ្ញាដែលបានឧបត្ថម្ភដល់ពួកគាត់។
សូមជំរាបថា សម្រាប់ពន្ធនាគារខេត្តបន្ទាយមានជ័យរួមមានអ្នកជាប់ឃុំសរុប៖ ១១៩៩នាក់ មានស្រី១២០នាក់, អនីតិជន មាន៤៦នាក់, កូនតាមម្តាយ០៩នាក់, ជនបរទេស២៤នាក់, មាន០៣អាគារ ដោយរួមមាន៥២បន្ទប់ សំរាប់អ្នកជាប់ឃុំ ដោយបែងចែកដាច់ពីគ្នារវាងអ្នកជាប់ឃុំជាស្រី ជាបុរស និងអនីតិជន៕