(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ សំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បន្តសវនាការកាត់ទោសក្រុមជនជាប់ចោទ ដោយមានលោក ថោង សារ៉ាត់ អតីតមានងារជាឧកញ៉ានិងជាថៅកែបុរី៩៩៩ ជាមេខ្លោង និង អង្គរក្ស៤នាក់ជាជនដៃដល់ និងអ្នកសមគំនិត ។
លោក ថោង សារ៉ាត់ ពុំមានវត្តមាននោះទេ រីឯក្រុមអង្គរក្សត្រូវបានបញ្ជូនមកតុលាការ ។
សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ៕