(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប ៣២ករណី ឃាត់ខ្លួនជនសង្ស័យ១០០នាក់។

* ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់
* ករណីដឹកជញ្ជូន រក្សាទុក២៣ករណី ឃាត់ខ្លួន៧៣នាក់
* ករណីប្រើប្រាស់៨ករណី ឃាត់ខ្លួន២៦នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៧១ករណី ឃាត់ខ្លួន៤២០នាក់ (ស្រី២៩នាក់)៕