(ភ្នំពេញ)៖ គណៈកម្មាធិការខុមហ្រ្វែល រួមទាំងដៃគូស៊ីវិលពាក់ព័ន្ធចំនួន៣ទៀត ប្រកាសធ្វើសន្និសីទសារព័ត៌មាន អំពីផែនការសកម្មភាព ក្នុងការសង្កេតដំណើរការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងដំណើរការបោះឆ្នោត នៅម៉ោង២៖៣០នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ នាទីស្នាក់ការខុមហ្វ្រែល ស្ថិតក្នុងផ្ទះលេខ១៣៨ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយគណៈកម្មាធិការនិកហ្វិច, មជ្ឈមណ្ឌលភីឌីភី, និងកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ព្រមទាំងបានអំពាវនាវឱ្យអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ អង្គការជាតិ-អន្តរជាតិនានា ចូលរួមផងដែរ៕