(ភ្នំពេញ)៖ វគ្គសិក្សាថ្មីស្ដីពី៖ «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ»​ ជំនាន់ទី៦ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នឹងទទួលចុះឈ្មោះសិស្សចូលរៀនរហូតដល់ថ្ងៃចូលរៀន ទី១៣ ខែមករា ឆ្នាំ២០២៤។ វគ្គសិក្សានេះមានរយៈពេល ៣ខែ ដែលនឹងសិក្សារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់។

នេះជាជំនាន់ទី៦ហើយ សម្រាប់ថ្នាក់សរសេរព័ត៌មាន របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ដែលបង្រៀនឲ្យផ្ទាល់ពី លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC ក្រោយទទួលបានជោគជ័យនៅក្នុងការបណ្ដុះបណ្ដាលសិស្សបានចំនួន ៥ជំនាន់ រួចមក។

លោក ម៉ារ យ៉ារិទ្ធិ ដែលជាគ្រូបង្គោលថ្នាក់សរសេរព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ផងនោះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោកគឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

កត្តាដែលនាំឲ្យអ្នកជំនាញផ្នែកសារព័ត៌មានជិត៤០ឆ្នាំរូបនេះ ជ្រើសរើសយក «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ» មកបង្រៀនក្នុងវគ្គនេះ គឺដើម្បីឲ្យសិស្សដែលទើបតែចាប់ផ្ដើមសរសេរព័ត៌មាន ឬអ្នកដែលចង់ក្លាយជាអ្នកសារព័ត៌មានអាជីព មានភាពងាយស្រួលក្នុងការចាប់មុំសរសេរ និងចំណុចដែលត្រូវអនុវត្តការងារ។ បន្ថែមពីការបង្រៀនអំពីការសរសេរ ព័ត៌មានក្ដៅ ឬ Hot News ហើយនោះ ប្រធានមជ្ឈមណ្ឌលខាងលើក៏នឹងមានបន្ថែមនូវមេរៀនអំពី ការសរសេរអត្ថបទព័ត៌មាន និងការអានព័ត៌មានសម្រាប់វិទ្យុ និងទូរទស្សន៍ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

ក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikfn