(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ២៥ ខែសីហា​ ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល​ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ នគរបាលបាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​១១​ករណី​ ឃាត់​មនុស្ស​២៨​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ​១៥​នាក់ និងមុខសញ្ញា​ប្រើប្រាស់​១៣​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន ១០៤.៧​ក្រាម​,​ ២​កញ្ចប់​ធំ​ និង​៧៧​កញ្ចប់​តូច​និងមេ​តំ​ហ្វេ​តា​មីន​ (wy) ៧​គ្រាប់​។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ​៖ មន្ទីប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្រ្កាប១ករណីឃាត់ខ្លួន៣នាក់, នរគរបាលភ្នំពេញ បង្ក្រា១​ករណីឃាត់ខ្លួនម្នាក់, ​កណ្ដាល ​បង្ក្រាប២ករណី​ ​ឃាត់ខ្លួន៦នាក់​,​សៀមរាប បង្ក្រាប១​ករណី​ឃាត់ខ្លួន​៤នាក់​, ​កំពង់ស្ពឺ បង្ក្រាប១​ករណីឃាត់ខ្លួន២នាក់, ត្បូងឃ្មុំ បង្ក្រាប២​ករណី​ឃាត់ខ្លួន៤នាក់, កំពង់ឆ្នាំង បង្ក្រាប១​ករណីឃាត់ខ្លួន៥នាក់ និងខេត្តបន្ទាយមានជ័យ បង្រ្កាប២ករណី ឃាត់ខ្លូន៣នាក់៕ ​