(កណ្តាល)៖ សាលានាយទាហានសកម្ម (ត្មាតពង) បានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០២៤)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម ព្រមទាំងថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអង្គភាពជាច្រើនផងដែរ។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានបន្តថា កម្មវិធីប្រកួតកីឡាកងយោធពលេមរភូមិន្ទ មានវិញ្ញាសារចំនួនន៧វិញ្ញាសារ រួមមានរត់ប្រដាប់អាវុធចម្ងាយ ៧គីឡូម៉ែត្រ, រត់សែងហ្រ្វង់ការទម្ងន់ ៥០គីឡូក្រាម, រត់ឆ្លងកាត់ឧបសគ្គ, បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែក, អូសរុញរថយន្តយោធាទម្ងន់ ៧តោន ចម្ងាយ ៧០០ម៉ែត្រ, ហែលទឹកចម្ងាយ ២០០ម៉ែត្រ, និងក្បាច់គុនកងយោធពលខេមរភូមិន្ទដោយមានការចូលរួមពី ១៤ស្ថាប័ន៕