(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ៣១នាក់។

* ករណីជួញដូរ១ករណី ឃាត់ខ្លួន២នាក់
* ករណីដឹកជញ្ជូន រក្សាទុក៧ករណី ឃាត់ខ្លួន១៥នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១៤នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៣៩ករណី ឃាត់ខ្លួន៣២០នាក់ (ស្រី៧នាក់)៕