Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អគ្គិភ័យឆេះផ្ទះលក់គ្រឿងភ្លេងបានរលត់ទៅវិញហើយ ដោយបំផ្លាញសម្ភារមួយចំនួន, មូលហេតុឆ្លងចរន្តភ្លើង

26-08-2016 06:43

(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះលក់គ្រឿងភ្លេង យីហោ «ធា មាន» ស្ថិតនៅក្បែរផ្សារធំថ្មី សង្ការផ្សារថ្មីទី២ ខណ្ឌដូនពេញ បានរលត់ទៅវិញហើយ នៅវេលាម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយបំផ្លាញសម្ភារមួយចំនួន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង។

សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បណ្តាលមកពីឆ្លងចរន្តភ្លើង៕