(ភ្នំពេញ)៖ ក្រុមហ៊ុន អិម.អាយ.អេ រៀលអ៉ីស្ទេត នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានចេញលិខិតជូនដំណឹងជាសាធារណៈអំពីការបញ្ចប់កិច្ចសន្យាការងារ ដោយបញ្ជាក់ថា អតីតបុគ្គលិករបស់ក្រុមហ៊ុន ឈ្មោះ ជុន តុងអាន បានឈប់ពីការងារ តាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបានបញ្ជាក់បន្តថា៖ «រាល់សកម្មភាពរបស់ឈ្មោះ ជុន តុងអាន ដែលគិតចាប់ពីថ្ងៃឈប់ពីការងារនោះ មិនពាក់ព័ន្ធជាមួយក្រុមហ៊ុន យើងខ្ញុំឡើយ។ ប្រសិនបើបុគ្គលនេះ (មានភ្ជាប់រូបខាងក្រោម) ធ្វើសកម្មភាពដែលជាប់ពាក់ព័ន្ធ និងភ្ជាប់ជាមួយ ក្រុមហ៊ុនយើងខ្ញុំ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អាចទាក់ទងមកកាន់យើងខ្ញុំបានតាម រយៈទូរសព្ទលេខ (+855) 087 557 957»

ខាងក្រោមនេះជាលិខិតជូនដំណឹង៖