(កណ្ដាល)៖ លោកបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល ប្រធានក្រុមការងារចុះឃុំក្រាំងម្កាក់ និងឃុំបែកចាន បានប្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង១,៥០០នាក់ ពីគុណបំណាច់ដ៏ធំធេងថ្ងៃជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ការថ្លែងរបស់លោកបណ្ឌិត រស់ វណ្ណា បានធ្វើឡើងនៅក្នុងពិធីអបអរខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) កាលរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នាឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកបណ្ឌិត រស់ វណ្ណា បានលើកឡើងថា ថ្ងៃ៧មករា ជាថ្ងៃរំដោះប្រទេសជាតិ រំដោះប្រជាជនខ្មែរឱ្យរួចចាកផុតពីបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងឃោរឃៅបំផុត។ គុណបំណាច់គណបក្ស ប្រជាជនកម្ពុជា ដែលបាខិតខំតស៊ូប្ដូរជីវិត ដើម្បីរំដោះហើយខិតខំដឹកនាំកសាងប្រទេសជាតិឱ្យរីកចម្រើន រុងរឿងដូចឃើញសព្វថ្ងៃនេះ និងកំពុងរីកលូតលាស់ក្នុងអាណត្តិសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដ៏មានសមត្ថភាព។

ជាមួយគ្នានេះ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងគណៈធម្មយុត្តិកនិកាយ ព្រះនាយក សាលាវិទ្យាល័យ និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ បានថេរដីកាពីធម៌ដល់្រជាពលរដ្ឋ និងសិស្សានុសិស្សពីការដឹងគុណ។ រាល់ការដឹងគុណជាបុណ្យធំណាស់ នរណាមានគុណមកចំពោះយើង ដូច្នេះយើងត្រូវដឹងគុណចំពោះគេ។ ពិសេសគុណថ្ងៃ៧ មករា ពិតជាមិនអាចកាត់ថ្លៃបានឡើយ។ គុណរបស់គណបក្សប្រជាជន ជាគុណដ៏មហិមាកុសលធំធេង គ្មានតម្លៃណាមួយអាចទិញបានឡើយ។ គុណសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសជាតិ ជាគុណធំធេង ល្វឹងល្វើយជាទីបំផុត ក៍គ្មានតម្លៃណាអាចមកវាស់បានឡើយ។ ដូច្នេះយើងត្រូវចេះដឹងគុណ គោរព ឱ្យតម្លៃ និងរួមគ្នាកសាងជាតិមាតុភូមិយើងឱ្យរុងរឿង ការពារសន្តិភាពទាំងអស់គ្នា។

នាឱកាសនោះដែរ ក៏មានពិធីចែកបណ្ណលិខិតសរសើរ និងសញ្ញាបត្រ មេដាយដល់សិស្ស ដែលទទួលជ័យលាភីផងដែរ៕