(ព្រះវិហារ)៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរកាន់ទីបញ្ជាការកងពលធំលេខ៣។
Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា
«ពេលនេះខ្ញុំកំពុងបន្តដំណើរឆ្ពោះទៅកាន់ទីបញ្ជាការកងពល ធំទី៣ ដែលនៅមិនឆ្ងាយពីប្រាសាទព្រះវិហារ។
ខ្ញុំនឹងជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៃបណ្តាអង្គភាពដែលបាននិងកំពុងឈរជើងការពារទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅទិសប្រាសាទព្រះវិហារ។ តាមការគ្រោងទុក ខ្ញុំនឹងបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលសមិទ្ធផលសង្គមជាតិដែលយើងបានរួមគ្នាកសាង និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដូចដែលខ្ញុំបានធ្វើជាមួយខេត្តនានាកន្លងមក។
ដំណើរក្នុងសប្តាហ៍នេះផ្លូវឆ្ងាយ និងការងារច្រើន សុំអធ្យាស្រ័យពីបងប្អូនជនរួមជាតិដែលខ្ញុំមិនបានចុះសួរទុករាប់ទាំងអាជីវករដែលលក់ដូរនៅតាមផ្សារនៃខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងនៅទីរួមខេត្តព្រះវិហារផងដែរ»៕