(បន្ទាយមានជ័យ)៖ ភ្ញៀវជនជាតិឥណ្ឌាចំនួន១៣២នាក់ បានចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីធ្វើដំណើរកំសាន្តនៅនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងបន្តដំណើរកំសាន្តនៅតាមតំបន់រម្មណីយ៍ដ្ឋាននានានៅកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះថា មានភ្ញៀវទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ (ស្រី២៧នាក់) បានចេញពីប្រទេសថៃ តាមច្រកខ្លងលឹក ចូលមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីដំណើរកំសាន្តនៅប្រទេសកម្ពុជានៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងបន្តដំណើរកំសាន្តនៅតាមតំបន់រម្មណីយ៍ដ្ឋាន នានាកម្ពុជា។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរជនជាតិឥណ្ឌា ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ហើយត្រឡប់ទៅវិញ នៅតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ មានភ្ញៀវទេសចរដែលធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន ១៩,៧០៨នាក់ (ស្រី ៩,៨០៥នាក់) និងភ្ញៀវដែលធ្វើដំណើរចេញពីកម្ពុជាទៅថៃវិញមានចំនួន ១៩,៤៤៨នាក់ (ស្រី៩,៦២៦នាក់) និងភ្ញៀវចេញពីកាស៊ីណូមានចំនួន ៥,៤៩៧នាក់៕