(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហានេះថា ក្រសួងសេដ្ឋកិច្ចស្នើឲ្យ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ពន្លឿនការអនុវត្តនីតិវិធីក្នុងការជម្រះ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ នូវអចលនាវត្ថុ រួមមានដី និងកន្លែងស្នាក់នៅ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ឬមន្រ្តីរាជការទទួលបានកម្មសិទ្ធិស្របច្បាប់។
នៅក្នុងលិខិតរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «សូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ មេត្តាជ្រាបថា ក្នុងស្មារតីទទួលខុសត្រូវនិងយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើក កម្ពស់ជីវភាព សុខុមាលភាព និងសុខដុមរមនា ជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានណែនាំឲ្យជុំវិញអនុវត្តគោលនយោបាយប្រគល់ដី និងទីតាំងរបស់រដ្ឋមួយចំនួន ជូនប្រជាពលរដ្ឋ ឬមន្រ្តីរាជការដែលបាន និងកំពុងរស់នៅអស់រយៈពេលជាយូរលង់មកហើយ លើទីតាំងនេះ ដើម្បីទទួលបានកម្មសិទ្ធិស្របច្បាប់»។
ព័ត៌មានលម្អិតនេះ សូមអានលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖