(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ២នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,០៣៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៩៥៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕