(កោះកុង)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹកថ្ងៃនេះសម្តេចមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន «សម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងខេត្តកោះកុង ដែលជាកម្មវិធីលើកដំបូងសម្រាប់ឆ្នាំថ្មី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋខេត្តកោះកុង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកខេត្តកោះកុង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបានគាំទ្រនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាព និងគោលនយោបាយទាំងឡាយដែលបានដាក់ចេញ គឺដើម្បីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កោះកុងពីអតីតកាលឆ្ងាយណាស់ ព្រោះគ្មានផ្លូវធ្វើដំណើរ មិនមែនមានស្ថានភាពដូចពេលបច្ចុប្បន្ននោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កោះកុងនឹងកាន់តែរស់រវើកនាពេលអនាគត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលកើតមានលើទឹកដីខេត្តកោះកុង គឺកើតចេញពីការប្រឹងប្រែង និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយសន្តិភាព គឺជាគោលនយោបាយដ៏ចាំបាច់នាំមកនូវការបញ្ចប់សង្គ្រាម និងការឯកភាពជាតិ ហើយនាំឱ្យមានការអភិវឌ្ឍន៍ខេត្តកោះកុង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានសន្តិភាព ហើយនៅដាច់ដោយដុំ ច្បាស់ណាស់កោះកុងគ្មានវត្តមានរោងចក្រ សហគ្រាសនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីមានសន្តិភាព គឺផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ បង្កើតដោយសម្តេចតេជោ ហ៊ុន សែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាសន្តិភាព២៩ធ្នូ គឺដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលស្អប់សង្គ្រាម និងស្រឡាញ់សន្តិភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នរណាមិនសប្បាយចិត្តនឹង «ទិវាសន្តិភាព២៩ធ្នូ» គឺមិនបាច់ឈប់សម្រាកនៅថ្ងៃនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជារស់នៅដោយមានឯករាជ្យ និងអធិបតេយ្យជាតិ ដោយសារមាន៩ វិច្ឆិកា ដែលជាព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានកំហុសនោះទេ សម្រាប់ការចងចាំថ្ងៃបញ្ចប់សង្គ្រាម និងថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។

* ឆ្លើយតបនឹងការរិះគន់របស់ម្សៀក្បត់ជាតិតជំនាន់ សម រង្ស៉ី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា
ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើខ្មែរក្រហមបានស្លាប់ខ្មែរមែនឬទេ? ក្រោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពេលដែលខ្មែរក្រហមលែងសម្លាប់ពលរដ្ឋខ្មែរមែនទេ?

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧​ ខែម​ករា ឆ្នា១៩៧៩ គឺជាការបិទបញ្ចប់ការកាប់សម្លាប់របស់ខ្មែរក្រហម ហើយរំដោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃផ្តួលរំលំរបបខ្មែរក្រហម គឺបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ន នេះជាសច្ចភាពប្រវត្តិសាស្ត្រ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចុងទសវត្សរ៍ឆ្នាំ៧០ កម្ពុជាគ្មានជម្រើសស្វែងរកអ្នកជួយសង្គ្រោះនោះឡើយ ក្រៅពីប្រទេសវៀតណាម ខណៈច្បាប់មិនបើកផ្លូវឱ្យអង្គការសហប្រជាជាតិចូលមកជួយកម្ពុជានោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំយករឿងនយោបាយ មកបកស្រាយប្រវត្តិសាស្ត្រ ត្រូវយកទិដ្ឋភាពប្រវត្តិសាស្ត្រ មកបកស្រាយប្រវត្តិសាស្ត្រ ដើម្បីរកឃើញការពិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រៀបធៀបស្ថានភាពជីវិតខ្មែរក្នុងសម័យខ្មែរក្រហម ជាពេលលិចទូកកណ្តាលទន្លេ កណ្តាលសមុទ្រ គឺគ្មានជម្រើសរើសអ្នកជួយនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីពេលបច្ចុប្បន្ន ទៅអនាគត ត្រូវរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស រក្សាឱ្យបាននូវសុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសម្រេចដំឡើងឋានន្តរស័ក្តិជូនអ្នកប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះមួយចំនួន ដើម្បីជាការដឹងគុណការលះបង់របស់ពួកគាត់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញប្រកាសកម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់ចេញគោលនយោបាយនោះទេ ពោលក្រោយសភាផ្តល់សេចក្តីទុកចិត្តសម្តេចបានប្រកាស និងអនុវត្តន៍ភ្លាមៗតែម្តង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវប្រឹងរក្សាសមិទ្ធផលជំនាន់មុន ហើយបន្តប្រឹងប្រែងដើម្បីបន្សល់សមិទ្ធផលដល់អ្នកជំនាន់ក្រោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកក្រសួងការងារយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញ មិនត្រូវយកលុយជាតិបង្កើតគម្រោង ហើយបណ្តុះបណ្តាលមិនមានគុណភាពនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលប្រមាណជា៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលចំណាយជិត៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ។

* សម្តេចធិ​បតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋខ្មែរត្រូវមានមោទនភាពសម្រាប់សមិទ្ធផល ដែលជាតិកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន ផ្តើមចេញពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដើម្បីជាមូលដ្ឋានបន្តសម្រាប់មនុស្សជំនាន់ក្រោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង១០៖៥៥នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕