(អាហ្វហ្គានីស្ថាន)៖ យោងតាមព័ត៌មាន ស៊ិនហួរ ចេញផ្សាយ Update នៅមុននេះបន្តិចបានឲ្យដឹងថា ករណីបាញ់ប្រហារសាកលវិទ្យាល័យ American ក្នុងប្រទេសអាហ្វហ្គានីស្ថាន, អ្នកស្លាប់កើនឡើងដល់១៥នាក់ ក្នុងនោះខ្មាន់កាំភ្លើង២នាក់ និងរបួស៤៥នាក់។
កម្លាំងសមត្ថកិច្ចរបស់ អាហ្វហ្គានីស្ថាន បានបញ្ជាក់ថា ខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាញ់ស្លាប់ បណ្តាលឲ្យអ្នកស្លាប់កើនដល់១៥នាក់។
សូមជំរាបថា នៅព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ខ្មាន់កាំភ្លើងបានវាយប្រហារដោយបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារទៅលើក្រុមនិស្សិត និងក្រុមសន្តិសុខសាលា៕