(កំពង់ស្ពឺ)៖ សាលានាយទាហានសកម្ម (ត្មាតពង) នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០២៤)។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម ក៏បានធ្វើបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានជុំវិញដំណើរការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ និងរម្លឹកឡើងវិញនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជា៕

សូមស្តាប់ និងទស្សនាបទសម្ភាសន៍របស់ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖