(ភ្នំពេញ)៖ ជាមួយនឹងការរៀបចំយុវជនបន្តវេននៅថ្នាក់លើ គណបក្សកាន់អំណាចក៏កំពុងរៀបចំយុវជនបន្តវេននៅតាមមូលដ្ឋានផងដែរ។ បើតាម លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ នៅឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់បទបញ្ជាឱ្យដាក់បេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ ឱ្យមានយ៉ាងតិចយុវជន១ភាគ៣ ហើយបើអាច៥០ភាករយក៏លោកស្វាគមន៍ផងដែរ។

សូមទស្សនាការលើកឡើងរបស់ លោក សួស យ៉ារ៉ា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍នេះដូចតទៅ៖