(ភ្នំពេញ)៖ សមាគមសម្ពន្ធ័យុវជនខ្មែរប្រជាធិបតេយ្យ ដឹកនាំដោយលោក សុង សារិទ្ធ និងមានការចូលរួមពីតំណាងសមាគមស្ត្រីទ្រទ្រង់សន្តិភាព តំណាងព្រឹត្តបត្រ័សកលពហុផ្សព្វផ្សាយ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា ដើម្បីឧទ្ទិសកុសលជូនដល់ យុទ្ធជន យុទ្ធនារី ព្រះសង្ឃ និងប្រជាជនកម្ពុជា ត្រូវបានសម្លាប់យ៉ាងរង្គាលជាង២លាននាក់ និងមានជូនវត្ថុអនុស្សាវរីយ៍ជានាឡិការព្យួរជញ្ជាំងដែលជាអំណោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាកម្ពុជារាជធានីភ្នំពេញ។

ក្នុងនោះ លោកប្រធាន សុង សារិទ្ធ បានលើកអំពីគុណតម្លៃនៃសន្តិភាព និងការលះបង់អាយុជីវិតរបស់ប្រមុខដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពដែលលោកបានបូជាអាយុជីវិត សាច់ស្រស់ឈាម ស្រស់ ជូនជាតិ និងប្រជាជនកម្ពុជា។

លោក ផ្តាំផ្ញើដល់ក្រុមប្រឆាំងក្បត់ជាតិ៣ជំនាន់ សម រង្សី ឈប់លាបពណ៍ ញ៉ុះញ៉ង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជាទៀតទៅ។

លោក សុង សារិទ្ធ បានបន្តទៀតថា យុវជន យុវនារី ត្រូវបន្តរូមគ្នាថែ រក្សាសន្តិភាព ឲ្យខានតែបាន ក្នុងនាមជាយុវជនជាសរសរទ្រូងនៃប្រទេសជាតិ៕

.