(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ផ្សារសហគមន៍បឹងទន្លេម្រេច ខេត្តព្រះវិហារ បានផ្តល់ការងារឲ្យកម្មករ កម្មការិនីរាប់ពាន់នាក់នៅទីនោះ។ នេះបើយោងតាម Facebook Page សម្តេចតេជោ បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
យោងតាម Facebook Page សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា « ផ្សារសហគមន៍បឹងទន្លេម្រេច ខេត្តព្រះវិហារនៅពេលពេលអញ្ជើញធ្វើដំណើរចាកចេញ ពីខេត្តកំពង់ចាមឆ្ពោះមកកាន់ខេត្តព្រះវិហារនៅថ្ងៃទី២៥ ខែសីហា ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករនៃផ្សារបឹងទន្លេម្រេច ដែលស្ថិតនៅក្នុង ភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ផ្សារបឹងទន្លេម្រេចត្រូវបានបង្កើតឡើងដើម្បី ផ្តល់ឱកាសអោយបងប្អូនប្រជាពលរដ្ឋ មានមុខរបរលក់ដូរក្នុងពេលដែល មានកម្មករកម្មការនី ជាច្រើនពាន់នាក់ទៀតកំពុងធ្វើការងារនៅក្នុងតំបន់អភិវឌ្ឍន៍នេះ»។
គួរបញ្ជាក់ថា កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏ទទួលទានគុយទាវសាច់គោយ៉ាងឆ្ងាញ់ពិសារនៅផ្សារនេះជាមួយបងប្អូនកម្មករកម្មការនី និងបានសំណេះសំណាលសួរសុខទុក្ខ អំពីជីវភាពរស់និងការប្រកបការងាររបស់បងប្អូននៅក្នុងតំបន់អភិវឌ្ឍន៍ខាងលើនេះប្រកបដោយភាពរីករាយស្និទស្នាលក្រៃលែង៕