(ភ្នំពេញ)៖ គណបក្សពន្លឺថ្មី បានចេញសេចក្តីថ្លែងការណ៍ ចូលរួមអបអរសាទរ ចំពោះខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជថ្មីនៃកម្ពុជា។

គណបក្សនេះ សម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះ ចំពោះគំរូវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរក សន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖