(ភ្នំពេញ)៖ លោកស្រី ស៊ូ អ៉ីសាស់ អាយុ៦៩ឆ្នាំ រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានថ្លែងទាំងអួលដើមក រៀបរាប់ពីទុក្ខសោកសង្រែងក្នុងរបបអាវខ្មៅដែលជារបបយង់ឃ្នងសាហាវឃោឃៅធ្វើបាបលោកស្រី ក៏ពលរដ្ឋទូទៅ ព្រមទាំងខ្មែរឥស្លាមទាំងអស់ឲ្យរងទុក្ខខ្លោចផ្សាជាទីបំផុត។

ដៃម្ខាងជូតទឹកភ្នែកដែលហូរជ្រែកផែនថ្ពាល់សងខាង, លោកស្រី បានថ្លែងថា «បើគ្មានថ្ងៃ៧មករា ដែលជាថ្ងៃរំដោះទេ ម្ល៉េះលោក និងក្រុមគ្រួសារ គ្មានថ្ងៃបានរស់មកដល់ថ្ងៃនេះទេ។ ថ្ងៃ៧មករានេះហើយ ជាថ្ងៃចាប់កំណើតថ្មីរបស់លោកស្រី និងពលរដ្ឋខ្មែរទូទាំងប្រទេស ដែលជាការរំដោះដ៏អស្ចារ្យបំផុតមិនអាចកាត់ថ្លៃបានឡើយ ប្រៀបដូចជាបានរស់ម្ដងទៀតអីចឹង ដូច្នេះគុណបំណាច់នេះ មិនអាចបំភ្លេចបានជាដាច់ខាត។ សូមផ្ដាំកូនផ្ដាំចៅពីគុណបំណាច់របស់ម្ដេចតេជោ គុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានយកជីវិតទៅប្ដូរ ទើបយើងបានរួចផុតពីទុក្ខលំបាកវេទនា មកស្គាល់សន្តិភាព ស្គាល់ការរីកចម្រើន និងស្គាល់ធម៌ ស្គាល់់សាសនាឥស្លាមឡើងវិញនេះ»

លោកស្រីថា បើទោះបីជារបបអាវខ្មៅនេះរំលងទៅអស់រយៈពេល៤៥ឆ្នាំទៅហើយក្ដី តែស្លាកស្នាម​ដំបៅ​នៃក្តីឈឺចាប់ និងទុក្ខវេទនាដ៏មហាសាលក្នុងរបបមួយនេះ មិនអាចរលុបចេញបេះដូង និងការចងចាំ​របស់លោកស្រី និងប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់របបមួយនេះបានឡើយ។

ខាងក្រោមជាវីដេអូ ដែលលោកស្រី ស៊ូ អ៉ីសាស់ រំលឹកនូវប្រវត្តិដ៏ឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងថ្លែងអំណរយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះគុណថ្ងៃ៧មករា៖