(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ មានអ្នកចុះឈ្មោះចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រមាណជាង ៣៥០ នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ដែលជាថ្ងៃប្រកបដោយអត្ថន័យជ្រាលជ្រៅជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ត្រូវបានសង្គ្រោះ ឱ្យរស់រានមានជីវិតសាជាថ្មីពីរបបប្រល័យពូជសាសន៍, ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹកតទៅ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

កម្មវិធីបរិច្ចាគឈាមនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌៕