(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខ្មែរឥស្លាមលោក ឆាយ វណ្ណា លេខាធិការគណ:កម្មការកិច្ចការបរទេស សហប្រតិបតិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និង​ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ នៃ​ព្រឹទ្ធសភា​ បានរៀបរាប់ពីគុណបំណាច់ ដ៏ធំធេងរបស់ថ្ងៃ៧មករា ដែលបានរំដោះប្រទេសជាតិ រំដោះប្រជាជនពីរបបវាលពិឃាត ប៉ុល ពត ឲ្យមកស្គាល់សន្តិភាព ស្គាល់ការីកចម្រើន និងស្មើមុខស្មើរមាត់លើឆាកអន្តរជាតិ។

លោក ឆាយ វណ្ណា បានរម្លេចពីគុណដ៏មហិមារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបើកឱកាស និងបានផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូប ក្នុងការប្រតិបត្តិសាសនាគោលជំនឿរបស់ខ្លួន ពិសេស គឺអនុវត្តន៍បានល្អនូវគោលនយោបាយសុខដុមនីយកម្មសាសនាបានល្អបំផុត។

លោក ឆាយ វណ្ណា ក៏បានថ្លែងពីគុណបំណាច់យ៉ាងច្រើនក្រាស់ក្រែលរៀបរាប់មិនអស់ដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងផ្ដល់មកកាន់សហគមន៍ខ្មែរឥស្លាមយើង ដែលបាននិងកំពុងមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់គួរជាទីមោទនបំផុត។

ក្នុងនាមជាថ្នាក់ដឹកនាំឥស្លាមមួយរូប លោកបានប្ដេជ្ញា និងអំពាវនាវដល់សហគមន៍ខ្មែរឥស្លាមទាំងមូល រួមគ្នាថែរក្សាសន្តិភាពឲ្យគង់វង្ស ការពារសន្តិភាពឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ក៏ប្ដេជ្ញាការពារឲ្យបានជាដាច់ខាត និងបន្តឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ជាមួយគ្នានេះ លោក ស៊ូ សេន អ៉ីម៉ាំខេត្តកណ្ដាល ក៏បានថ្លែងពីគុណបំណាច់ដ៏ធំធេងរបស់ថ្ងៃ៧មករានេះ។ មាន ៧មករា មានសន្តិភាព មានការអភិវឌ្ឍន៍ ប្រទេសជាតិរីកចម្រើន។ ក្នងនោះសហគមន៍ខ្មែរឥស្លាម ស្គាល់ការីកលូតលាស់ ស្គាល់ពីសិទ្ធិពេញលេះក្នុងការគោរពតាមធម៌សាសនា ពោលគឺរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្ដល់សិទ្ធិយ៉ាងលេញដល់សាសនិកឥស្លាមក្នុងការគោរពប្រតិបត្តិនូវគោលជំនឿរបស់ខ្លួន។ លោកទទូចឲ្យខ្មែរឥស្លាម ទាំងអស់រួមគ្នាការពារ រក្សាសន្តិភាពឲ្យល្អគង់វង្សជាដរាបទៅមុខ៕

លោកស៊ូ សេន

ឯកឧត្តមឆាយ វណ្ណា