(ភ្នំពេញ)៖ គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍន៍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់។​ នេះបើតាមកម្រងវីដេអូ អំពីសមិទ្ធផលធំៗ នៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត នៅកម្ពុជា ដែលផ្សព្វផ្សាយដោយក្រសួងរ៉ែ និងថាមពល។

ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា «គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់ ដែលក្នុងនោះ ប្រភពថាមពលកកើតឡើងវិញ មានចំនួនប្រមាណ៦២% និងមានគោលដៅបង្កើនឲ្យបាន៧០% នៅក្នុងឆ្នាំ២០៣០»

បន្ថែមពីនេះ តាមរយៈខ្សែបណ្ដាញជាតិ បញ្ជូនអគ្គិសនីឲ្យដល់២៥រាជធានី-ខេត្ដ បច្ចុប្បន្ន កម្ពុជាបានផ្ដល់ការផ្គត់ផ្គង់អគ្គិសនីដល់ភូមិចំនួនជាង៩៨% និងលំនៅដ្ឋាន ចំនួនជាង៨៨% ហើយភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា និងទទួលបានការផ្គត់ផ្គង់អគ្គិសនី១០០% នៅក្នុងឆ្នាំ២០៣០៕